កំណាព្យ បទប្រាសាទសិលាខ្មែរ


ប្រាសាទនគរវត្តបញ្ចង់     ល្អទ្រង់សក្តិសមដូចសូគ៌ា
កំពូលប្រាំដូចបទុមា        បូជាផ្វាយអង្គព្រះវិស្ណុ។
បាកានកំពូលខ្ពស់ស្កឹមស្កៃ  វិស័យសុមេរុឥតមានគូ
ជាវិស្វកម្មពួកវិទូ                ជាអ្នកតស៊ូស្ថាបនា។
ប្រាសាទតាព្រហ្មភ្នំបាខែង    ជាទីស្ញប់ស្ញែងជននានា
បក្សីចាំក្រុងសាងក្នុងគ្រា     សម័យខេមរាមានរិទ្ធី។
បាយ័នក្រុងធំភ្នំទ្រង់យស    សង់លើលានខ្ពស់ក្នុងធានី
ហៅថាយសោធរគិរី              ជាទីក្សេមក្សាន្តសម្រាន្តចិត្ត។
បាពួនប្រាសាទស្រស់សោភី    ជាអនុស្សាវរីយ៍ខ្មែរពិតៗ
ភិមានអាកាសជាឋានឋិត    ទុកជាក្រឹត្យស្បថសច្ចា។
ប្រាសាទាំងឡាយនៃខេមរា    សោភ័ណអស្ខារ្យជាសំអាង
ជំនាន់បុរាណជាតំណាង        ផ្នែកខាងសិល្បៈអ្នកសាសនា។
គឺជាពូជពង្សស្ថាបនិក           ទុកជាចារឹកក្នុងសាវតា
ជាគោលសំខាន់ក្នុងខេមរា    ឥតមានជាតិណាប្រលោមបាន។

កំណាព្យ បទពង្សាវតាខ្មែរ

កំណាព្យ តាចាស់ចិត្តក្មេង

កំណាព្យ ស្រីៗសម័យឥឡូវ

កំណាព្យ គុណម៉ែ

កំណាព្យ ទឹកភ្នែកបុរសខកស្នេហ៍

បទបំពេរកំណាព្យ សូត្របែបបទបំពេរកំណាព្យ

បទឥន្ទ្រជិត សូត្របែបបទឥន្ទ្រជិត

បទពាក្យដប់មួយ សូត្របែបរាស់

បទពាក្យដប់ សូត្របែបរាស់

បទពាក្យប្រាំបួន សូត្របែបរាស់

បទពាក្យប្រាំបី សូត្របែបរាស់

បទពាក្យប្រាំបី សូត្របែបពិពណ៌នា

បទពាក្យប្រាំពីរ សូត្របែសាងព្រះផ្នួស

បទពាក្យប្រាំពីរ សូត្របែបអើយរ៉ា