កំណាព្យ បទប្រាសាទសិលាខ្មែរ


ប្រាសាទនគរវត្តបញ្ចង់     ល្អទ្រង់សក្តិសមដូចសូគ៌ា
កំពូលប្រាំដូចបទុមា        បូជាផ្វាយអង្គព្រះវិស្ណុ។
បាកានកំពូលខ្ពស់ស្កឹមស្កៃ  វិស័យសុមេរុឥតមានគូ
ជាវិស្វកម្មពួកវិទូ                ជាអ្នកតស៊ូស្ថាបនា។
ប្រាសាទតាព្រហ្មភ្នំបាខែង    ជាទីស្ញប់ស្ញែងជននានា
បក្សីចាំក្រុងសាងក្នុងគ្រា     សម័យខេមរាមានរិទ្ធី។
បាយ័នក្រុងធំភ្នំទ្រង់យស    សង់លើលានខ្ពស់ក្នុងធានី
ហៅថាយសោធរគិរី              ជាទីក្សេមក្សាន្តសម្រាន្តចិត្ត។
បាពួនប្រាសាទស្រស់សោភី    ជាអនុស្សាវរីយ៍ខ្មែរពិតៗ
ភិមានអាកាសជាឋានឋិត    ទុកជាក្រឹត្យស្បថសច្ចា។
ប្រាសាទាំងឡាយនៃខេមរា    សោភ័ណអស្ខារ្យជាសំអាង
ជំនាន់បុរាណជាតំណាង        ផ្នែកខាងសិល្បៈអ្នកសាសនា។
គឺជាពូជពង្សស្ថាបនិក           ទុកជាចារឹកក្នុងសាវតា
ជាគោលសំខាន់ក្នុងខេមរា    ឥតមានជាតិណាប្រលោមបាន។